ប​.​ស​.​ស រម្លឹក​ពី​លក្ខខណ្ឌ ដែល​បុគ្គលិក​ស្ត្រី ទទួលបាន​ប្រាក់​បំណាច់ ៧០% នៃ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ រយៈពេល ៩០​ថ្ងៃ នៃ​ការឈប់​សម្រាក​សម្រាលកូន​

(​ភ្នំពេញ​)៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស បាន​រម្លឹក​ជាថ្មីទៀត អំពី​លក្ខខណ្ឌ ដែល​បុគ្គលិក​ស្ត្រី ទទួលបាន​ប្រាក់​បំណាច់ ៧០% នៃ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ រយៈពេល ៩០​ថ្ងៃ នៃ​ការឈប់​សម្រាក​សម្រាលកូន​។​

​ប​.​ស​.​ស បាន​លើកឡើងថា សម្រាប់​ប្រាក់​បំណាច់ ៧០% នៃ​ប្រាក់​ឈ្នូ​ល​មធ្យម​ប្រចាំថ្ងៃ​រយៈពេល ៩០​ថ្ងៃ នៃ​ការឈប់​សម្រាកលំហែ​មាតុភាព ក្រោយពេល​សម្រាលកូន​រួច សា​ម៉ី​ខ្លួន ត្រូវ​ភ្ជាប់​ឯកសារ​មក ប​.​ស​.​ស​. រួមមាន​ដូចខាងក្រោម​៖

– សំបុត្រ​ចេញពី​មន្ទីរពេទ្យ ឬ​សំបុត្រ​បញ្ជាក់​សំបុត្រកំណើត ឬ​បញ្ជាក់ថា​បាន​សម្រាលកូន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​បានច្បាស់លាស់​។​
– ច្បាប់ឈប់​សម្រាក ៩០​ថ្ងៃ ដែល​ចេញ​ដោយ​ក្រុមហ៊ុន ឬ​រោងចក្រ​
– ទម្រង់​បំពេញ​ទាមទារ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​
– លិខិត​ផ្ទេរសិទ្ធិ ប្រសិន​អនុញ្ញាតិ​ឱ្យ​ប្តី ឬ​សាច់ញាតិ​របស់ខ្លួន ត្រូវ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របស់​ប្តី ឬ​សាច់ញាតិ​របស់ខ្លួន ។​
– ប្រសិនបើ​ការ​សម្រាលកូន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ ដែល​មិនមែនជា​ដៃគូ​ជាមួយ ប​.​ស​.​ស​. សា​ម៉ី​ខ្លួន​ដែលជា​អ្នក​សម្រាល ត្រូវ​តាមដាន​សុខភាព ក្រោយ​សម្រាល​នៅ​មន្ទីរពេទ្យ ដែលជា​ដៃគូ​ជាមួយ ប​.​ស​.​ស​.​។​

​សូមបញ្ជាក់ថា​៖ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៧០% នៃ​ប្រាក់​ឈ្នួល​មធ្យម​ជាប់​ភាគទាន លុះត្រា​ណា​តែ រោងចក្រ សហគ្រាស បាន​បង់​ភាគទាន​មកកាន់ ប​.​ស​.​ស​. រយៈពេល ៩​ខែ ក្នុង​រយៈពេល ១២​ខែ​ចុងក្រោយ គិត​មកដល់​ថ្ងៃ​សម្រាល​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com