ជំនួយសប្បុរសធម៌ កើន​ដល់​ជាង ១,៦ លាន​ដុល្លារ​ហើយ គិត​មកដល់​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤​មករា​

(​ភ្នំពេញ​)៖ គិត​មកដល់​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤​មករា ឆ្នាំ​២០២០ នេះ សប្បុរសជន បានផ្តល់​ថវិកា​សរុប​ជាង ១,៦ លាន​ដុល្លារ តាមរយៈ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ និង​ជួយ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បែងចែក​វគ្គ​ទី​១ ផ្តល់​ឲ្យ​ជនរងគ្រោះ ដែល​ស្លាប់ ម្នាក់ ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល រីឯ​អ្នករបួស ទទួលបាន ១​ម៉ឺន​ដុល្លារ​។​

​សប្បុរសជន និង​ក្រុមហ៊ុន ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ក្នុងករណី​បាក់​រលំ​អគារ នៅ​ខេត្ត​កែប គិត​ត្រឹម​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ សរុប​មាន​ចំនួន ១ ៦៦៦ ៩០០​ដុល្លារ​អាមេរិក រួមមាន​៖
១-​លោក​ឧកញ៉ា ហ៊ុន តូ និង​ដៃគូ ចំនួន ៥២​ម៉ឺន​ដុល្លារ​
២-​លោក​ឧកញ៉ា គិត ម៉េង ចំនួន ១០​ម៉ឺន​ដុល្លារ​
៣-​លោក ហែម សា​រឿង ចំនួន ២​ម៉ឺន​ដុល្លារ​
៤-​ក្រុមហ៊ុន ជីប ម៉ុង ចំនួន ១០​ម៉ឺន​ដុល្លារ​
៥-​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំនួន ២​ម៉ឺន​ដុល្លារ​
៦-​ក្រុមហ៊ុន ឌែ​ល ខម ចំនួន ២០​ម៉ឺន​ដុល្លារ​
៧-​ក្រុមហ៊ុន​សេសា​ន ចំនួន ១០​ម៉ឺន​ដុល្លារ​
៨-​លោក​ឧកញ៉ា ទ្រី ភាព ចំនួន ១០​ម៉ឺន​ដុល្លារ​
៩-​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ចំនួន​១០​ម៉ឺន​ដុល្លារ​
១០-​ឯកឧត្តម ប៉ុល សារឿន ចំនួន ១​ម៉ឺន​ដុល្លារ​
១១-​ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន ១​ម៉ឺន​ដុល្លារ​
១២-​លោក​ឧកញ៉ា វិញ ហ៊ួ​រ ចំនួន ៥​ម៉ឺន​ដុល្លារ​
១៣-​ឯកឧត្តម លឹម គានហោ ចំនួន ២​ម៉ឺន​ដុល្លារ
១៤-​លោក​ឧកញ៉ា ថោង សារ៉ាត់ ចំនួន ៥​ម៉ឺន​ដុល្លារ
១៥-​កញ្ញា ស្រ៊ាង ស្រីមុំ ចំនួន ១​ពាន់​ដុល្លារ​
១៦-​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​រាជធានី​ភ្នំពេញ ១​ម៉ឺន​ដុល្លារ​
​ទី​១៧-​មូលនិធិ​បរិស្ថាន ចំនួន ៣​ម៉ឺន​ដុល្លារ​
​ទី​១៨-​ឯកឧត្តម​បណ្ឌិត ដួង ហេង និង​លោកជំទាវ ហេង ទាន់ ចំនួន ៥​ពាន់​ដុល្លារ​
​ទី​១៩-​ឧកញ៉ា សៀ រិទ្ធី ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​២០-​លោកជំទាវ ឈុន លាង ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​២១-​ឯកឧត្តម ឃួ​ង ស្រេង និង​លោកជំទាវ ២​ម៉ឺន​ដុល្លារ​
​ទី​២២-​ឯកឧត្តម ស ថេត និង​លោកជំទាវ ៣​ពាន់​ដុល្លារ​

​សូម​រម្លឹកថា កាលពី​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ អគារ ៦​ជាន់ ដែល​កំពុង​សាងសង់ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​ទាំងស្រុង​។ ភ្លាមៗ គេ​លើកឡើងថា យ៉ាងហោចណាស់ មាន​មនុស្ស​ពី ២០ ទៅ ៣០​នាក់ បាន​ជាប់​ក្នុង​គំនរ​បាក់​រលំ​នោះ​។​

​ប្រតិបត្តិការ​ជួយសង្គ្រោះ ក៏ត្រូវ​បានធ្វើ​ឡើង​ភ្លាមៗ ហើយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញដំណើរ​ទាំង​យប់ ពី​ភ្នំពេញ ទៅកាន់​កន្លែង​បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដើម្បី​ដឹកនាំ បញ្ជា​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយផ្ទាល់​។​

​រហូតដល់​ម៉ោង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ នាយក​រដ្ឋបាលខេត្ត​កែប លោក អ៊ឹង រិទ្ធី បានបញ្ជាក់​ប្រាប់ Swift News ថា មកដល់​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ នេះ ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ បាន​រុក​រកឃើញ​ជនរងគ្រោះ នៅក្រោម​គំនរ​អគារ​បាក់​រលំ សរុប ២៥​នាក់ ( ស្ត្រី ០៩​នាក់ )​។ ក្នុងនោះ អ្នករបួសធ្ងន់ និង​ស្រាល មាន​ចំនួន ២០​នាក់ ( ស្រី ០៦​នាក់ ) និង​ជនរងគ្រោះ បាត់បង់​ជីវិត មាន​ចំនួន ០៥​នាក់ ( ស្រី ០៣​នាក់ )​។​

​ជាមួយគ្នា​នោះ ពី​កន្លែងកើតហេតុ នៅ​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក៏មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម​អ្នក​ជួយសង្គ្រោះ បាន​យកចេញ​នូវ​សាកសព​ស្ត្រី ២​នាក់​ទៀត​។ ដូច្នេះ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ខេត្ត​កែប កើនឡើង​ដល់ ៧​នាក់ គិត​ត្រឹម​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com