ហេតុការណ៍​បាក់ស្រុត​អគារ នៅ​ខេត្ត​កែប អ្នកស្លាប់ ទទួលបាន ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល រីឯ​អ្នករបួស ទទួលបាន ១​ម៉ឺន​ដុល្លារ ក្នុង​ម្នាក់ៗ​

(​ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលបាន​ថវិកា​ជាង ១​លាន ៣​សែន​ដុល្លារ ពី​សប្បុរសជន នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​បែងចែក ផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនោះ ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ សព​ជនរងគ្រោះ ម្នាក់ៗ ទទួលបាន ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល​ទៀត សម្រាប់​ពិធី​បុណ្យសព​។ រីឯ​អ្នករបួស ម្នាក់ៗ ទទួលបាន​ថវិកា ១​ម៉ឺន​ដុល្លារ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្ដេច យក​ថវិកា​ទាំងនោះ ប្រគល់ជូន​ដល់ផ្ទះ​គ្រួសារ​សព និង​ដល់​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​សេចក្តីរាយការណ៍ នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញថា សប្បុរសជន ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត​អគារ នៅ​ខេត្ត​កែប សរុប​មាន​ចំនួន ១​លាន ៣​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្នុងនោះ រួមមាន​៖
​ទី​១៖ លោក​ឧកញ៉ា ហ៊ុន តូ និង​ដៃគូ ចំនួន ៥២​ម៉ឺន​ដុល្លារ​
​ទី​២៖ លោក​ឧកញ៉ា គិត ម៉េង ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៣៖ លោក ហែម សា​រឿង ចំនួន ២​ម៉ឺន​ដុល្លារ​
​ទី​៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៥៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំនួន ២​ម៉ឺន​ដុល្លារ​
​ទី​៦៖ ក្រុមហ៊ុន ឌែ​ល ខម ចំនួន ២០​ម៉ឺន​ដុល្លារ​
​ទី​៧៖ ក្រុមហ៊ុន​សេសា​ន ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៨៖ លោក​ឧកញ៉ា ទ្រី ភាព ចំនួន ១០​ម៉ឺន​ដុល្លារ​
​ទី​៩៖ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ចំនួន​១០​ម៉ឺន​ដុល្លារ​
​ទី​១០៖ ឯកឧត្តម ប៉ុល សារឿន ចំនួន ១​ម៉ឺន​ដុល្លារ​
​ទី​១១៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន ១​ម៉ឺន​ដុល្លារ​
​ទី​១២៖ លោក​ឧកញ៉ា វិញ ហ៊ួ​រ ចំនួន ៥​ម៉ឺន​ដុល្លារ​
​ទី​១៣៖ ឯកឧត្តម លឹម គានហោ ចំនួន ២​ម៉ឺន​ដុល្លារ

​គិត​មកដល់​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ប្រតិបត្តិ​ការរុករក ជួយសង្គ្រោះ​ជនរងគ្រោះ នៅ​គំនរ​អគារ​ថ្ម បាក់ស្រុត នៅតែ​បន្តធ្វើ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុងនោះ ជនរងគ្រោះ ២៥​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​អគារ​បាក់ស្រុត ហើយ​មាន ៧​នាក់ ស្លាប់​។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។

ចំណែក​នៅកន្លែងកើតហេតុ បានរាយការណ៍ថា អ្នកស្លាប់ បានកើនដល់​ ៩នាក់ហើយ គិតត្រឹមម៉ោង ១០ព្រឹកនេះ ដោយក្នុងនោះ អ្នកស្លាប់ ៥នាក់ ត្រូវបានយកចេញពីគំនរ​ថ្មអគារ និងនៅសល់​សាក​សព​ ៤នាក់ទៀត មិនទាន់កាយចេញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com