តារាកំប្លែង ខ្ញុង ត្អូញត្អែរឿងមានកូនចំពេលមានជំងឺប្រចាំកាយ

(ភ្នំពេញ)៖ ក្រោយរស់នៅជាមួយគ្នាជាច្រើនឆ្នាំ ហើយទើបតែរៀបមង្គលការជាមួយនាយ កៃដ កាលពីប៉ុន្មានខែមុននេះ ស្រាប់តែនៅពេលនេះនាង ខ្ញុង កំពុងត្អូញតែរឿងធ្វើទុក្ខក្នុងខ្លួនដោយសារតែរូបនាងកំពុងមានផ្ទៃពោះ។

ស្របពេលជាមួយនឹងការធ្វើទុក្ខបុកម្នេញពីអាការមានផ្ទៃពោះនេះ បើតាមការបង្ហើបប្រាប់ពីអ្នកជិតដិតនឹងតារាកំប្លែងរូបនេះ ក៏បានឲ្យដឹងថា នាង ខ្ញុង ក៏កំពុងមានជំងឺប្រចាំកាយផងដែរ នោះគឺជំងឺរលាកបំពង់កធ្ងន់ធ្ងរ ដែលបានអូសបន្លាយអស់រយៈពេលរាប់ខែមកហើយ។

ជុំវិញការមានផ្ទៃពោះក្រោយរៀបមង្គលការជាមួយនឹងនាយ កៃដ នេះ តាមពិតទៅនាង ខ្ញុង មិនទាន់បានបើកចំហជាសាធារណៈនៅឡើយទេ ពោលគឺមានតែអ្នកជិតដិតនឹងតារារូបនេះប៉ុណ្ណោះទើបបានដឹង។

ពាក់ព័ន្ធនឹងបញ្ហានេះនាង ខ្ញុង បានប្រាប់អ្នកជិតដិតថា រូបនាងកំពុងមានជំងឺរលាកបំពង់កធ្ងន់ធ្ងរ ដែលព្យាបាលអស់រយៈពេលជាច្រើនខែមកហើយ នៅតែមិនទាន់បានធូរស្បើយ ដែលជំងឺនេះនាំឲ្យនាងមានការពិបាកក្នុងលេចថ្នាំព្យាបាល ព្រោះពេលនេះរូបនាងក៏កំពុងពរពោះនោះដែរ។

តែយ៉ាងណាតារារូបនេះបានបញ្ជាក់ថា រូបនាងនៅទទួលការងារសិល្បៈដូចជាកាត់សក់ កំប្លែងដដែល តែការចេញច្រៀងត្រូវពន្យាពេលសិន ព្រោះតែបញ្ហាបំពង់កនេះឯង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង