ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​បាក់​រលំ នៅ​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្កើត​គណៈកម្មកា​រ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈី​វ សុធី ដែល​បាន​បាក់​រលំ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។ គណៈកម្មការ​នោះ មាន​សមាសភាព ១១​រូប ដឹកនាំ​ដោយ​ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​។​

​ករណី​បាក់​រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរខេត្ត​កែប បានប្រកាសថា នៅវេលា​ម៉ោង ៤ និង ១៥​នាទី រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បាក់​រលំ​អគារ​មួយ ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់ ៦​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​សេចក្តីប្រកាស លើកឡើងថា មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​០៤​មករា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ក្រុមការងា​រ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន កំពុងតែបន្ត​សកម្មភាព​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​នេះ​។ គិត​ត្រឹម​ម៉ោង ៥ ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ក្រុមការងារ បាន​ជួយ​មនុស្ស​ចេញពី​ក្នុង​គំនរ​បាក់បែក មាន​ចំនួន ២៣​នាក់ ក្នុងនោះ ស្លាប់ ០៥​នាក់ ( ស្រី ០៣​នាក់ )៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង