លោក កឹម សុខា ផ្ញើសារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារសព ស្លាប់ក្នុងអគារ ៧ជាន់ រលំបាក់ នៅខេត្តកែប

(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងទី០៤ ខែមករា ឆ្នា២០២០នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារសព ស្លាប់ក្នុងអគារ ៧ជាន់ រលំបាក់ នៅខេត្តកែប។

លោកបានសរសេរសារថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតនិងរងរបួស យ៉ាងអណោចអធម ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប នារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០នេះ»។

នៅម៉ោង​២​ ឈានដល់ព្រឹកថ្ងៃទី​ ៤​ មករា​ ២០២០​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង​ និងកាត់សរសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់​៧ជាន់បាក់រលំសង្កត់

សម្តេចតេជោ បានបញ្ជាក់ថា «នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសំឡេងអ្នករងគ្រោះស្រែកពីខាងក្នុង ដែលមានគ្នាចំនួន​៤​នាក់នៅរស់រានមានជីវិតនៅឡេីយ»។​

សម្តេចតេជោ​ ហ៊ុន​ សែន​ មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ​ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងគំនរអគាររលំបាក់ នៅខេត្តកែប បានកើនឡើងដល់៦នាក់ និងរបួសធ្ងន់ជាង១០នាក់ ក្នុងចំណោមរកឃើញ២០នាក់ នៃជនរងគ្រោះ៤០នាក់។

សម្តេចតេជោ ហ៊ុន សែន កំពុងឈរបញ្ជាផ្ទាល់ទាំពាក់កណ្តាលឫធ្រាត្រ ដើម្បីឲ្យក្រុមជួយសង្គ្រោះខិតខំជួយសង្គ្រោះអ្នកកប់ជាប់ក្រោមគំនរបែកបាក់នេះ។

មន្ត្រីនគរបាលខេត្តកែប នៅយប់ថ្ងៃទី០៣ ខែមករា​​​ ឆ្នាំ២០១៩នេះ​​​ បានចាប់ខ្លួនម្ចាស់ការរដ្ឋានសំណង់អគារ ដែលបាក់រលំសង្កត់មនុស្សឲ្យស្លាប់ និងកប់ក្នុងគនរបែកបាក់ ប្រមាណ៤០នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នៅយប់នេះ មន្ត្រីនគរបាលកំពុងសួរយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកែប។

របាយការណ៍បឋម បានឲ្យដឹងថា ម្ចាស់សំណង់អគារដែលបាក់រលំរាបដល់ដី មានឈ្មោះ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​​​ ខេត្តព្រះសីហនុ។

នៅមុននេះបន្តិច ឈ្មោះមនុស្សស្លាប់៤នាក់ របួសធ្វន់៥នាក់ ក្នុងចំណោម២០នាក់រកឃើញ ក្រោមគំនរបែកបាក់ ដែលភ្លាមៗពេលអគាររលំបាក់រាបដល់ដី គេឮសំឡេងស្រេកទ្រហោយំ រាប់ទាំងកូនក្មេងផងដែរ ប៉ុន្តែនៅពេលនេះ បានស្ងាត់សំឡេងទៅវិញ ដោយសង្ស័យថា​​​ អាចស្លាប់ ឬសន្លប់។

អ្នកស្លាប់ទាំង៤នាក់ គឺមានស្រុកកំណើតនៅក្នុងស្រុកជុំគិរី ខេត្តកំពត៣នាក់ និងខេត្តបន្ទាយមានជ័យម្នាក់។

ករណីបាក់ស្រុតអគារ កម្ពស់៧ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សជាប់នៅខាងក្នុងប្រហែល៣០ទៅ៤០នាក់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ គឺនៅខាងក្រោយស្នងការដ្ឋានខេត្តកែប ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

ប្រភពមួយចំនួនពីទីតាំងកើតហេតុបញ្ជាក់ថា អគារកម្ពស់៧ជាន់នោះ បានសុំច្បាប់សាងសង់កម្ពស់៥ជាន់ ថែមពីលើអគារចាស់ ប៉ិន្តែបែរជាសាងសង់រហូតដល់៧ជាន់ ទើបបណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ បានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។ ក្រោយហេតុការណ៍នោះ តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស៧នាក់ ជាជនជាតិចិន និងជនជាតិខ្មែរ ដែលជាអ្នកទទួលខុសត្រូវសាងសង់អគារនោះ៕ SN​​​ ផាន់ អាណា

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង