ហ៊ុន ម៉ានី៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាសមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋគ្រប់ៗរូប

(កំពង់ស្ពឺ)៖ ព្រឹកមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិសា កសាងកីឡដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុងហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា មិនយូរប៉ុន្មានទៀតទេ បងប្អូនអ្នកកំពង់ស្ពឺនឹងទទួលបានសមិទ្ធផលថ្មីគឺ កីឡដ្ឋានកំពង់ស្ពឺ។ សមិទ្ធិផលថ្មីនេះ​ ក៏ដូចជាសមិទ្ធិផលឯទៀតដែលសម្រេចបាននាពេលកន្លងមក​ មិនមែនជារបស់ ហ៊ុន ម៉ានី ឬជារបស់នរណាម្នាក់ឡេីយ តែជាសមិទ្ធផលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

​កីឡដ្ឋាន​នេះសាងសង់​លើ​ផ្ទៃដី​ប្រមាណ​៤​ហិកតា នៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ហើយវានឹង​ក្លាយជា​ទឹកដី​ហ្វឹកហាត់ និង​ប្រកួត​របស់​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ក្នុងលីហ្គកំពូលកម្ពុជា នឹងក្របខណ្ឌបាល់ទាត់ផ្សេងៗទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង