ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ទិន្នន័យ​សំណង់​តាម​ប្រភេទ​អគារ​

(​ភ្នំពេញ​)៖ នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ពី​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់ឡើង មាន​ចំនួន ៤៣២​គម្រោង ស្មើនឹង ៤៣៦​អគារ (​ខេត្ត​ព្រះសីហនុ មាន​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់ឡើង មាន​ចំនួន ២០៣​អគារ​) ក្នុងនោះ ពី ៥​ជាន់ ទៅ ៩​ជាន់ មាន​ចំនួន ២០៨​អគារ ពី ១០​ជាន់ ទៅ ១៩​ជាន់ មាន​ចំនួន​១៣៥ អគារ ពី ២០​ជាន់ ទៅ ២៩​ជាន់ មាន​ចំនួន ៥៧​អគារ ពី ៣០​ជាន់ ទៅ ៣៩​ជាន់ មាន​ចំនួន ២៣​អគារ ពី ៤០​ជាន់ ឡើងទៅ មាន​ចំនួន ១៣​អគារ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្តថា សំណង់​លំនៅឋាន មាន​ចំនួន ៣៧៣២ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ៨ ០២៤ ២៨៦ ម៉ែត្រការ៉េ មាន​ទុនវិនិយោគ ៣ ៦៦១ ២៧៥ ៣៥០ ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង​/​ចំណែក​ឯកជន​/​ល្វែង​។​

​ដោយឡែក បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន មាន​លក្ខណៈ​បុរី នៅ​ទូទាំងប្រទេស ចំនួន ៤០ គម្រោង ស្មើនឹង ១៦ ៥៨៩ ខ្នង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ២ ៤៩៦ ៣៥៨ ម៉ែត្រការ៉េ មាន តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ៨២១ ៣០៦ ៦៧៦ ដុល្លារ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្តថា អគារ​ផ្ទះល្វែង និង​ភូមិគ្រឹះ នៅ​ទូទាំង​ប្រទេស មាន ២០ ៧៨១ ល្វែង​/​ខ្នង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ៣ ៤៩៩ ២០៤ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ១ ២៦៩ ៦៥៣ ១៨៨ ដុល្លារ​។​

​ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បន្ថែមថា អគារ​ស្នាក់នៅ រួមមាន ១៥២ គម្រោង ស្មើនឹង ១៧ ៧០៧​។ ចំណែក​ឯកជន មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ៣ ២០៣ ០០១ ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ១ ៩០៧ ២៦៩ ៥៧៨ ដុល្លារ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​បន្តទៀតថា សំណង់​សណ្ឋាគារ នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៦៦​គម្រោង ស្មើនឹង ៩៧៧ ៨៦៧ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ ប្រមាណ ៥៨៦ ៣៩១ ៦៧៦ ដុល្លារ​។ រីឯ​សំណង់​អគារ​ពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស​មាន​ចំនួន ៣១២ គម្រោង ស្មើនឹង ៥ ៩២៨ ៩៨៥ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ៣ ៥១៨ ០៥៣ ០៤៣ ដុល្លារ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​លើកឡើងថា សំណង់​អគារ​រោងចក្រ នៅ​ទូទាំងប្រទេស មាន​ចំនួន ១២១ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ២ ៦៨៥ ២៩៣ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ១ ១៤១ ៧៧៩ ៦៩១ ដុល្លារ​។​

​ក្រសួង ក៏​បន្ថែមថា សំណង់​អគារ​ពហុ​មុខងារ នៅ​ទូទាំងប្រទេស មាន​ចំនួន ៩៤ គម្រោង ស្មើនឹង ៥ ០៨១ ៤៣២ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ៣ ០៤៨ ៦៦៤ ៦២៦ ដុល្លារ​។​

​ជាមួយគ្នា​នោះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ បានចេញ​លិខិតអនុញ្ញាត​សាងសង់ នៅ​ទូទាំងប្រទេស ចំនួន ៤៨ ០០៤ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ សរុប​ចំនួន ១៣១ ៩៤៣ ៥៣៥ ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៥១ ០៣៥ ១២៤ ៤៥១ ដុល្លារ គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់ឡើង នៅ​ទូទាំងប្រទេស មាន​ចំនួន ១ ៦២៤ អគារ ( ក្នុងនោះ អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់​ទៅ ៩​ជាន់ មាន ចំនួន​៨៧២​អគារ អគារ ចាប់ពី ១០ ជាន់​ទៅ ១៩​ជាន់ មាន​ចំនួន ៤៦១​អគារ​។ អគារ​ចាប់ពី ២០ ជាន់​ទៅ ២៩​ជាន់ មាន​ចំនួន ១៥៦​អគារ​។ អគារ​ចាប់ពី ៣០​ជាន់ ទៅ ៣៩​ជាន់ មាន​ចំនួន ៩៥​អគារ អគារ​ចាប់ពី ៤០​ជាន់ឡើង មាន​ចំនួន ៤០​អគារ​។

​ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ពី ៥​ជាន់​ទៅ ចំនួន ២៣៨​អគារ​។ គម្រោង​បុរី លំនៅឋាន និង​បណ្ដុំ​លំនៅឋាន មាន​លក្ខណៈ​បុរី មាន​ចំនួន ២៩៨​គម្រោង និង​លំនៅឋាន មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៩ មាន​ចំនួន ២២ ២៦៩ ចំណែក​ឯកជន​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង