ឯកឧត្តម អ៊ុន ចាន់ដា ខេត្តកំពង់ចាម គោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ក្នុងឱកាសខួបកំណើតគម្រប់៦៥​ ឈានចូល៦៦​ឆ្នាំ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ខេត្តកំពង់ចាម និងលោកជំទាវ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសខួបកំណើតគម្រប់៦៥​ ឈានចូល៦៦​ឆ្នាំ។

តាងនាមព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោះព្រំសព្ទសារធុការពរ ជូនពរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសដ៏មហានក្ខឫក្សប្រារព្ធខួបកំណើតគម្រប់៦៥​ ឈានចូល៦៦​ឆ្នាំ នៅថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ សូមសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ទទួលបាននូវសិរីសួស្តី សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា​ ទទួល​បានជោគជ័យ​យ៉ាងត្រចះត្រចង់ថែមទៀត​​ រួមចំណែក​កសាង​ និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

ជាថ្មីម្តងទៀត សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមប្រកបនូវពុទ្ធពរ​ និងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង