ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងគណៈប្រតិភូជាសមាជិកទាំងអស់ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃមហាសន្និបាតលើកទី១២នៃសភាតំបន់អាស៊ី

(អានតាលីយ៉ា)៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាតំបន់អាស៊ី (APA) ព្រមទាំងគណៈប្រតិភូជាសមាជិកទាំងអស់ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃមហាសន្និបាតលើកទី១២នៃសភាតំបន់អាស៊ី ក្រោមប្រធានបទ « តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី The Role of Multilateral Cooperation Among Asian Parliaments » ដែលប្រារព្ធឡើងនៅសណ្ឋាគារ TITANIC ទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។

ពិធីបើកជាផ្លូវការនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ មូស្តា ហ្វា សេនតុប ( Professor, Mustafa SENTOP) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី និងជាប្រធានសភាតំបន់អាស៊ី (APA) ។ អង្គពិធីក៏បានស្តាប់ផងដែរនូវសុន្ទរកថារបស់ ឯកឧត្តម មហាមេត រីហ្សា ម៉ាជីឌី (Mohammad Reza MAJIDI) អគ្គលេខាធិការ APA, សុន្ទរកថារបស់ លោកជំទាវ ហ្គាប្រីឡា ឃ្វីវាស បារ៉ុន (Gabriela Cuevas  BARRON) ប្រធានសហភាពអន្តរសភាIPU, សុន្ទរកថា ឯកឧត្តម អាលី អាដេសសៀ ឡារីជេននី (ALI ARDESHIR LARIGANI) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអុីរ៉ង់, សុន្ទរកថារបស់ ឯកឧត្តម ប្រធានរដ្ឋសភា នៃប្រទេសកាតា ថ្លែងក្នុងនាមសមាជិកថ្មីនៃសភាតំបន់អាស៊ី APA។

(Swift News ពេជ្រ វុឌ្ឍា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង