ឯកឧត្តម អ៊ុក សមវិទ្យា សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបកំណើតគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡជាតិរបបសន្តិសុចសង្គមព្រមទាំងមន្រ្តីរាជកា និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ។

ក្នុងឱកាសគម្រប់ខួប៦៥ ឈានចូល៦៦ឆ្នាំ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខគ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង