សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​ពិធី​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ នៅ​វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ​

(​ខេត្តកណ្តាល​)៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាស​គោរព​អញ្ជើញ បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី និង​សិស្សានុសិស្ស ពិសេស​បងប្អូន ដែល​រស់នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល អញ្ជើញ​ចូលរួម​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុង​តាខ្មៅ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា​។​

​កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​បរិវេណ វត្ត​ប្រជុំ​នទី ក្រពើ​ហា ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ចាប់ពី​វេលា​ម៉ោង ៨​ព្រឹក តទៅ​។
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាស​អំពាវនាវ សូម​បងប្អូន​ទាំងអស់គ្នា ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជួយ​ប្រជាជន​យើង ដែល​កំពុង​ត្រូវការ​ឈាម ជា​រៀងរាល់ថ្ងៃ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង