សម្តេចតេជោ ហ៊ុន សែន ចែកសៀវភៅមិនគិតប្រាក់មួយម៉ឺនក្បាល ក្នុងពិធីតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ក្រោមប្រធានបទ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ»

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃពិធីតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ក្រោមប្រធានបទ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ»ជាឆ្នាំទី២ សម្រាប់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អំណោយជាសៀវភៅពុម្ពមួយម៉ឺនក្បាលសម្រាប់សាធារណៈជន ជាពិសេសសិស្សនិស្សិត ដោយមិនយកប្រាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបណ្ណាល័យជាតិ។

សៀវភៅដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្តល់អោយដោយមិនគិតថ្លៃ គឺមានបីចំណងជើង ពិសេសៗ របស់កវីល្បីល្បាញបីរូបគឺ ច្បាប់របស់លោកតា ក្រមង៉ុយ ច្បាប់របស់ ស្រីហិតោបទេស និងច្បាប់របស់ លោកបណ្ឌិត្យ អ៊ូ ចុង។

សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិ ក្រោមប្រធានបទ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ»ក្នុងឆ្នាំ២០១៩នេះ គឺប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបណ្ណាល័យជាតិ សម្រាប់ផ្តល់ជូនសាធារណៈជន ពិសេសសិស្សានុសិស្ស និស្សិត គ្រប់មជ្ឈដ្ឋាន។

(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង