សម្តេចតេជោ ហ៊ុន សែន បង្ហោះអត្ថបទខ្សែរជីវិត«គូរព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ»ដោយភ្ជាប់អត្ថបទ«ដំណើរជីវិតក្រោយរៀបអាពាហ៍ពិពាហ៍»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារដោយបង្ហាញ និងរំលឹកពីប្រវត្តិខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ខួបអាពាហ៍ពិពាហ៍លើកទី៤៤នៅថ្ងៃខាងមុខដែលនៅសល់មិនដល់មួយខែទៀតនោះទេ។

តាមរយៈFacebook របស់សម្តេច បានបង្ហោះអត្ថបទ និងសរសេររៀបរាប់យ៉ាងដូច្នេះថា«នៅសល់មិនដល់ មួយខែទៀតទេនឹងដល់ខួបលើកទី៤៤នៃអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាខ្ញុំ (៥ មករា១៩៧៦ – ៥ មករា ២០២០)។ ខ្ញុំមិនច្បាស់ទេថាពីនេះដល់ថ្ងៃ៥ មករា ២០២០ នឹងមានអ្វីកើតឡើងសម្រាប់ម្តាយក្មេកខ្ញុំដូចនេះ ខ្ញុំបង្ហោះប្រវត្តិរបស់ខ្ញុំនិងភរិយាខ្ញុំមុនកាលកំណត់បន្តិចដែលអត្ថបទនេះធ្លាប់ផ្សព្វផ្សាយពីមុនមកហើយ ខុសគ្នានៅត្រង់ការផ្សព្វផ្សាយលើកនេះគឺភ្ជាប់ទាំងពីរភាគគឺអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ និង ដំណើរជីវិតក្រោយរៀបការជាមួយគ្នាតែម្តង។

ដោយសារអត្ថបទវែងមានជាង ២៧ទំព័រ មិនអាចផូសបានទាំងអស់បាន យើងបានរៀបចំជាអត្ថបទ JPEG ដើម្បីបងប្អូនងាយស្រួលអាន ឬផ្តិតយកទុកអានពេលក្រោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍»៕

ខាងក្រោមនេះ គឺជាកម្រងរូបភាព និងអត្ថបទទាំងស្រុងក្រោមចំណងជើងថា«គូរព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» និងដោយភ្ជាប់អត្ថបទ«ដំណើរជីវិតក្រោយរៀបការជាមួយគ្នា»៖

(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង