អឺរ៉ុបរំពឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនឹងរៀបចំការបោះឆ្នោតសភាស្តីពីការចាកចេញពីសហភាពអឺរ៉ុបឆាប់ៗ

(អឺរ៉ុប)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបសង្ឃឹមថា សភាអង់គ្លេសនឹងរៀបចំការបោះឆ្នោតស្តីពីការចាកចេញពីសហភាពអឺរ៉ុបឲ្យបានលឿននិងបង្ហាញភាពច្បាស់លាស់ចំពោះផែនការរបស់ខ្លួនបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន (Borish Johnson) បានទទួលជ័យជំនះក្នុងការបោះឆ្នោតសកល។

យោងតាមលទ្ធផលដែលបានបង្ហាញកាលពីព្រឹកថ្ងៃសុក្រនេះ, គណបក្សអភិរក្សនិយមរបស់លោក បូរីស ចនសុន (Borish Johnson) បានទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាឡេស មីឆែល (Charles Michel) បាននិយាយថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសប៉ុន្តែបានអំពាវនាវឲ្យអង់គ្លេសធ្វើការដោយស្មោះត្រង់។

គួរបញ្ជាក់ថា មេដឹកនាំប្រទេសចំនួន២៧នៅក្នុងសហភាពអឺរ៉ុបកំពុងស្ថិតក្នុងកិច្ចប្រជុំកំពូលថ្ងៃទី២នៅក្នុងទីក្រុងប្រ៊ុចសែល ហើយត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាជ្រើសរើសបេក្ខភាពម្នាក់សម្រាប់គណៈកម្មការអឺរ៉ុបដើម្បីចរចាអំពីទំនាក់ទំនងនាពេលអនាគតជាមួយអង់គ្លេសបន្ទាប់ពីមានការរំពឹងថាការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងកើតឡើងនៅចុងខែមករារួមជាមួយរយៈពេលអន្តរកាលដល់ចុងឆ្នាំ២០២០៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង