សេអ៊ូល៖ លោក Stephen Biegun ធ្វើដំណើរទស្សនកិច្ចបីថ្ងៃទៅកាន់កូរ៉េខាងត្បូង

អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះថា លោក ស្តេហ្វិន បេហ្កាន់ (Stephen Biegun) ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យ ទី១៥រហូតដល់ថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ស្តេហ្វិន បេហ្កាន់ នឹងជួបពិភាក្សាជាមួយលោក លី ដូហួន (Lee Do-hoon) តំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ស្តីពីភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលបានកើនឡើងវិញនៅមុនដំណាច់ឆ្នាំ ។

សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះរបស់លោក ស្តេហ្វិន បេហ្កាន់ មកកាន់កូរ៉េខាងត្បូងនេះ ត្រូវបានធ្វើឡើងក្នុងបំណងពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូងអំពីកំណត់ត្រឹមដំណាច់ឆ្នាំ២០១៩នេះរបស់កូរ៉េខាងជើង ដែលបានដាក់អោយអាមេរិកជួបចរចាសាជាថ្មី ប៉ុន្តែកិច្ចចរចាមិនទាន់ចាប់ផ្តើម ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង