ឡុងដ៍៖ គណបក្សកាន់អំណាចអាចទទួលជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិនៅអង់គ្លេស

ប្រជាពលរដ្ឋចក្រភពអង់គ្លេស បានបោះឆ្នោតរួចហើយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដើម្បីជ្រើសរើសសមាជិកសភា និងមេដឹកនាំដឹកថ្មីរបស់ខ្លួន ទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី បូរី ចនសុន (Boris Johnson) ដែលនេះតើយោងតាម Reuters ។

ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង០៧ព្រឹកម៉ោងនៅអង់គ្លេស ប្រហាក់ប្រហែលម៉ោង០២រសៀលនៅកម្ពុជា និងបញ្ចប់នៅម៉ោង១០យប់ថ្ងៃដដែល ប្រហាក់ប្រហែលម៉ោង០៥ព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅកម្ពុជា ។

រហូតមកដល់ពេលនេះ សន្លឹកឆ្នោតកំពុងត្រូវបានរាប់ដោយមិនទាន់ដឹងពីលទ្ធផលបណ្តោះអាសន្ននៅឡើយ ប៉ុន្តែការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងក្រោយការបោះឆ្នោតបានបង្ហាញថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី បូរី ចនសុន អាចនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ ដែលនឹងទទួលបានសម្លេងគាំទ្រ៣៦៨អាសនៈ គឺកើនឡើង៥១អាសនៈ ហើយគណបក្សប្រឆាំងអាចនឹងបានទទួលសម្លេង១៩១អាសនៈ ក្នុងចំណោមអាសនៈសរុប៦៥០អាសនៈនៅសភា ៕លីលី

MAIDSTONE – ENGLAND – DECEMBER 06: UK Prime Minister Boris Johnson speaking during the BBC Prime Ministerial Debate in Maidstone Studios on December 6, 2019 in Kent, England. This is the last time the two leaders will go head-to-head in a debate during the election campaign. (Photo by Hollie Adams/Getty Images)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង