អូស្ត្រាលីបរិច្ចាគស្បែកមនុស្សទំហំ ២ម៉ែត្រការ៉េដើម្បីជួយអ្នករងរបួសរលាកភ្លើងធ្ងន់ធ្ងរដោយសារការផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

(អូស្ត្រាលី)៖ ប្រទេសអូស្ត្រាលីបានបញ្ជូនស្បែកមនុស្សក្នុងទំហំ២ម៉ែត្រការ៉េទៅឲ្យប្រទេសនូវែលសេឡង់ដើម្បីជួយអ្នករងរបួសរលាកភ្លើងធ្ងន់ធ្ងរដោយសារការផ្ទុះភ្នំភ្លើងក្នុងប្រទេសនូវែលសេឡង់។

ប្រធានធនាគារជាលិការបស់រដ្ឋវីកតូរៀ (Victoria) ក្នុងប្រទេសអូស្ត្រាលីបាននិយាយថាស្បែកមនុស្សទាំងនោះនឹងត្រូវផ្សាំទៅនឹងស្នាមរបួសរបស់ជនរងគ្រោះដែលរលាកភ្លើងធ្ងន់ធ្ងរ។

ក្រុមម្ចាស់ជំនួយអាចបរិច្ចាគជាលិកានិងស្បែកនៅពេលពួកគេស្លាប់ហើយក្រុមគ្រួសារអ្នកផ្តល់ជំនួយបានធូរចិត្តខ្លះនៅពេលដឹងថាជាលិកានិងស្បែករបស់សាច់ញាតិរបស់ពួកគេដែលស្លាប់ទៅមានប្រយោជន៍សម្រាប់ជនរងគ្រោះ។

ភាគច្រើននៃអ្នករងរបួសដោយសារការផ្ទុះភ្នំភ្លើងក្នុងប្រទេសនូវែលសេឡង់កំពុងទទួលការព្យាបាលការរលាកធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យបាននាំចូលស្បែកមនុស្សក្នុងទំហំប្រហែល១២០ម៉ែត្រការ៉េដែលស្មើនឹងអ្នកបរិច្ចាគប្រហែល៦០នាក់។

នៅក្នុងប្រទេសនូវែលសេឡង់មានមនុស្សតែពី៥ទៅ១០នាក់ប៉ុណ្ណោះដែលបរិច្ចាគស្បែករបស់ពួកគេក្នុងមួយឆ្នាំៗ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង