ចក្រភពអង់គ្លេសបើកការបោះឆ្នោតសកលដើម្បីជ្រើសរើសមេដឹកនាំដែលអាចដោះស្រាយភាពជាប់គាំងនៃដំណើរការចាកចេញពីសហភាពអឺរ៉ុប

(អង់គ្លេស)៖ ពលរដ្ឋអង់គ្លេសបានចេញទៅបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការបោះឆ្នោតសកលដើម្បីជ្រើសរើសអ្នកដែលពួកគេចង់ឲ្យដោះស្រាយភាពជាប់គាំងនៃដំណើរការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។

ការបោះឆ្នោតសកលលើកនេះត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតដ៏សំខាន់បំផុតមួយចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២ហើយក៏ជាការបោះឆ្នោតសកលលើកទី៣របស់អង់គ្លេសដែរក្នុងរយៈពេលមិនដល់៥ឆ្នាំផង។

ស្ថានីយបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតចំនួន៦៥០កន្លែងនៅទូទាំងប្រទេសអង់គ្លេស, វែល, ស្កុតឡែននិងអៀរឡង់ខាងជើងបានបើកនៅម៉ោង០៧ព្រឹកម៉ោងនៅចក្រភពអង់គ្លេស។

ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្ដើមភ្លាមៗនៅពេលដែលស្ថានីយបោះឆ្នោតបិទនៅម៉ោង៨យប់ម៉ោងនៅចក្រភពអង់គ្លេសហើយលទ្ធផលភាគច្រើននឹងត្រូវប្រកាសនៅព្រឹកព្រហាមថ្ងៃសុក្រ។

ការបោះឆ្នោតសកលនេះគឺជាការប្រជែងគ្នារវាងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ដែលនិយាយថា លោកនឹងយកអង់គ្លេសឲ្យចេញផុតពីសហភាពអឺរ៉ុបនៅត្រឹមថ្ងៃទី៣១ ខែមករា និងមេបក្សប្រឆាំង លោក ជេរីមី ខួប៊ីន (Jeremy Corbyn) ដែលសន្យាថានឹងរៀបចំឲ្យមានការបោះឆ្នោតប្រជាមតិមួយទៀតទាក់ទងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង