ញូយ៉ក៖ អាមេរិកត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយកូរ៉េខាងជើងទៅតាមស្ថានភាព

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធ ទី១១ ខែធ្នូនេះថា អាមេរិកបានត្រៀមខ្លួនរួចហើយ ក្នុងការចរចាជាមួយកូរ៉េខាងជើងស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសឯកោមួយនេះ ដែលនេះបើយោងតាម Aljazeera ។

ប្រេសិតពិសេសអាមេរិកដដែលក៏បានព្រមានដែរថា អាមេរិកនឹងចាត់វិធានការឆ្លើយតបលើការបង្ករឿងនានាពីសំណាក់កូរ៉េខាងជើងនៅពេលខាងមុខ ប្រសិនបើប្រទេសមួយនេះមិនបោះបង់ចោលនូវទង្វើនាំអោយមានអរិភាព ។

ប្រេសិតអាមេរិកបានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អោយត្រៀមលក្ខណៈទុកមុន ក្នុងការឆ្លើយតបចំពោះការបង្ករឿងពីកូរ៉េខាងជើង ខណៈដែលកិច្ចចរចាមិនទាន់ចាប់ផ្តើម និងឱសានវាទរបស់កូរ៉េខាងជើងនៅដំណាច់ឆ្នាំ២០១៩នេះនឹងចូលមកដល់ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង