ព្រឹកនេះ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំហោមពិធីនិងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹក នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរដើម្បីសុំសេចក្តីសុខសប្បាយ សេចក្តីចម្រើន រុងរឿង សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ និងបណ្តេញចេញនូវគ្រោះភ័យ ភយន្តរាយ ព្រមទំាង ឧបទ្រពចង្រៃទាំងឡាយ ចេញពីទឹកដីដ៏ពិសិដ្ឋនៃខេត្តព្រះសីហនុ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង