ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលក្នុងប្រទេសសាម័រសម្លាប់កុមារជាង៧០នាក់ ជំរុញឱ្យ អ.ស.ប បញ្ចេញថវិកាឆ្លើយតប

(សាម័រ) ៖ នាយកទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក ម៉ាក ឡូខក (Mark Lowcock) បានបញ្ចេញថវិកាចំនួន២លាន៦សែនដុល្លារអាមេរិកដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដ៏កាចសាហាវនៅក្នុងប្រទេសសាម័រនិងជាការជួយដល់តំបន់ទាំងមូល។

ការប្រកាសបែបនេះរបស់លោក ម៉ាក (Mark) បានធ្វើឡើងខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺកញ្ជ្រឹលបានកើនឡើងដល់៧០នាក់ ហើយភាគច្រើនគឺជាកុមារដែលមានអាយុក្រោម៥ឆ្នាំ។

ថវិកានោះនឹងចំណាយទៅលើការផ្តល់វ៉ាក់សាំង, ផ្នែកសម្ភព និងការថែទាំម្តាយនិងទារកទើបនឹងកើតដែលបានឆ្លងជំងឺកញ្ជ្រឹល, ការផ្តល់ទឹកស្អាតនិងផ្នែកអនាម័យ។

បច្ចុប្បន្នបុគ្គលិកវេជ្ជសាស្ត្រចំនួន១២០នាក់មកពីអង្គការសុខភាពពិភពលោកក៏ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសសាម័រផងដែរដើម្បីចូលរួមក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំង។

សូមរម្លឹកថា រដ្ឋាភិបាលសាម័របានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ហើយគិតត្រឹមថ្ងៃទី០៨ ខែធ្នូ ជំងឺកញ្ជ្រឹលជិត៤ពាន់៧រយករណីហើយបានកើតឡើងនៅក្នុងប្រទេសដែនកោះមួយនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង