យន្តហោះបើកលើទឹកដើរដោយថាមពលអគ្គិសនីបានហោះហើរសាកល្បងនៅកាណាដា

(កាណាដា)៖ យន្តហោះបើកលើទឹកដើរដោយថាមពលអគ្គិសនីមួយគ្រឿងបានធ្វើការហោះហើរជាលើកដំបូងនៅក្នុងទីក្រុងរីចម៉ុន (Richmond) ប្រទេសកាណាដាកាលពីថ្ងៃអង្គារ។

នេះគឺជាការហោះហើររបស់យន្តហោះពាណិជ្ជកម្មប្រើថាមពលអគ្គិសនីលើកទី១នៅលើពិភពលោក។

យន្តហោះនោះអាចផ្ទុកអ្នកដំណើរបាន៦នាក់ដោយប្រើថាមពលអគ្គិសនីដែលមានកម្លាំង៧៥០សេះ ហើយនឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នកាបូននៅក្នុងវិស័យអាកាសចរណ៍ដែលបង្កការបំពុលយ៉ាងខ្លាំងនៅក្នុងបរិយាកាស។

ក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះបើកលើទឹក ហាប័រ អ៊ែរ (Harbour Air) សង្ឃឹមថានឹងអាចចាប់ផ្តើមប្រើប្រាស់យន្តហោះដើរដោយថាមពលអគ្គិសនីដើម្បីដឹកជញ្ជូនអ្នកដំណើរនៅឆ្នាំ២០២២៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង