Hague៖ លោកស្រី អ៊ុងសាន ស៊ូជី តស៊ូផ្លូវច្បាប់ប្រឆាំងតុលាការយុត្តិធម៌អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានតស៊ូផ្លូវច្បាប់ប្រឆាំងតុលាការយុត្តធម៌អន្តរជាតិ (International Court of Justice) នៅទីក្រុងឡាអេ ខណៈតុលាការមួយនេះ បានបើកសវនាការនៅថ្ងៃពុធ ទី១១ ខែធ្នូនេះ តាមពាក្យបណ្តឹងរបស់ប្រទេសហ្កំប៊ី ប្រឆាំងសហភាពមីយ៉ានម៉ា ដែលនេះបើយោងតាម Reuters ។

ប្រទេសហ្កំប៊ី បានដាក់ពាក្យបណ្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងពីបទប្រល័យពូជសាសន៍ប្រឆាំងសហភាពមីយ៉ានម៉ា ដែលបានបង្ក្រាបយ៉ាងចាស់ដៃលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីន កាលពីឆ្នាំ២០១៧កន្លងទៅ និងបណ្តាលអោយជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង៧៣០០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ។

តុលាការយុត្តិធម៌អន្តរជាតិ នឹងបើកសវការរយៈពេល៣ថ្ងៃ គឺនៅថ្ងៃអង្គារ ទី១០រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ លើពាក្យបណ្តឹងនេះ ដោយលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំមួយចំនួនទៀតរបស់សហភាពមីយ៉ានម៉ា អាចនឹងជាប់ចោទពីបទប្រល័យពូជសាសន៍ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង