ឯកឧត្តម ហេង សុខគង់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងបរសេដ្ឋ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅឃុំកាត់ភ្លុករួចមក ឯកឧត្តម ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបន្តចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅទីស្នាក់ការគណបក្សឃុំភក្តី ដោយមានសមសភាពចូលរួមពីសមាជិកគណបក្សឃុំ ភូមិ យុវជន ប្រជាការពារ លោកគ្រូ អ្នកគ្រូ ប្រមាណ៧០រូប។

ក្នុងពិធីនេះ មានការអមដំណើរចូលពី ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះជួយឃុំភក្តី រួមជាមួយអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារ ជាច្រើនរូបផងដែរ។

ក្រៅពីការពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលលចុះជួយខេត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្តម អៀង ម៉ូលី ប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ, ឯកឧត្តម ហេង សុខគង់ បានជម្រាបជូនដល់អង្គពិធីនូវប្រវត្តិនៃការកកើតរណសិរ្ស២ ធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាពិសេសគោលការណ៍១១ខ របស់រណសិរ្ស ដែលបច្ចុប្បន្នបានក្លាយជាគោលនយោបាយ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ក៏បានជម្រាបជូនដល់អង្គពិធីនូវប្រវត្តិតស៊ូរបស់ឥស្សរជនជាតិសំខាន់ ដែលបានយកជីវិតជាដើមទុនក្នុងការតស៊ូរំដោះជាតិ មាតុភូមិ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានជម្រាបជូនពីបច្ចុប្បន្នភាពនៃដំណើរវិឌ្ឍយ៉ាងលឿនរបស់កម្ពុជាលើគ្រប់វិស័យ ជាមួយនិងបរាជ័យភាពយ៉ាងអាម៉ាស់ នៃក្រុមឧទ្ទាមក្បត់ជាតិ ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានការគាំទ្រដ៏ច្រើនលើសលុបពីប្រជាជន។

ជាចុងក្រោយ ឯកឧត្តម បានសំណូមពរឲ្យបងប្អូនសមាជិក សមាជិកាទាំងអស់បន្តរួមរួមគ្នាធាធ្លុងមួយ និងកៀងគរសមាជិកថ្មីបន្ថែមទៀត ដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសាកល ឆ្នាំ២០២៣ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង