សម្តេចតេជោ ហ៊ុន សែន៖ ឈ្មួញទិញស្រូវមិនគួរទម្លាក់តម្លៃស្រូវ នៅពេលប្រជាកសិករកំពុងប្រមូលផល

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ឈ្មួញទិញស្រូវមិនគួរទម្លាក់តម្លៃស្រូវ នៅពេលប្រជាកសិករកំពុងប្រមូលផល ដែលបរិមាណស្រូវកើនច្រើន។

សម្តរចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចំនួនសរុប៦,៧៦២នាក់ ក្នុងនោះនារី២,៧៦១នាក់ ដែលពិធីធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ។

សម្តេចតេជោ បានលើកឡើងថា ម្ចាស់ម៉ាស៊ីនកិនស្រូវមិនបង្អាប់តម្លៃស្រូវរបស់ប្រជាកសិករទេ ប៉ុន្តែត្របង្កើនការទិញ ដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកា៥០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទិញស្រូវពីប្រជាកសិករខ្មែរ៕

 

 Q 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង