វ៉ាស៊ីនតោន៖ អាមេរិកប្រកាសផ្អាកការហាត់សមយោធាជាមួយអារ៉ាប៊ី សាអូឌីត ក្រោយទ័ពអាកាសអារ៉ាប៊ី សាអូឌីត បាញ់សម្លាប់ជនជាតិអាមេរិក៣នាក់

មន្ទីរបញ្ចកោណអាមេរិក បានប្រកាសផ្អាកការហាត់សមយោធាជាមួយអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារ ទី០១ ខែធ្នូនេះ ក្រោយពីកងទ័ពអាកាសរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានបាញ់សម្លាប់ជនជាតិអាមេរិក៣នាក់កាលពីសប្តាហ៍មុន ដែលនេះបើយោងតាម CNN ។

ការហាត់សមកងទ័ពជើងគោក និងជើងអាកាសរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ី សាអូឌីត ត្រូវបានធ្វើឡើងនៅរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ចាប់តាំងពីដើមខែធ្នូនេះ ប៉ុន្តែអនុសេនីទោនៃទ័ពអាកាសអារ៉ាប៊ី សាអូឌីត បែរជាបាញ់សម្លាប់ជនជាតិអាមេរិកចំនួន៣នាក់ទៅវិញ ។

មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានចោទប្រកាន់ទ័ពអាកាសអារ៉ាប៊ី សាអូឌីត ពីបទមានចេតនាបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់អាមេរិកបីនាក់ ប៉ុន្តែអនុសេនីទោរូបនោះបានអះអាងថា ជាការបាញ់ប្រហារដោយច្រឡំគោលដៅ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង