សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស ក្រោយឈ្នះហ្វីលីពីន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហោះសារអបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ក្រោយឈ្នះហ្វីលីពីននៅ SEA Games 2019

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា«អបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីន នៅ SEA Games 2019

សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។

សូមជូនពរកីឡាករ កីឡាការិនីកម្ពុជា បន្តឈ្នះមេដាយមាស នៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត»៕

(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង