សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីន។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចបានសរសេររៀបរាប់យ៉ាងដូច្នេះថា«កម្ពុជាសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ខណៈកីឡាការិនី ២រូបទៀត ដណ្តើមបានត្រឹមប្រាក់សូមកោតសរសេីរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។

នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។ ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)»៕

(Swift News ពេជ្រ វុឌ្ឍា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង