សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន តែងតាំង សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​បន្ត​ក្នុង​អាណត្តិ​ពីស​ម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​។ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមាសភាព ០៩​រូប ដែល​រួមមាន​៖ ឯកឧត្តម អ៊ឹម ឈុនលឹម ជា​ប្រធាន និង​សមាជិក​សមាជិកា ០៨​រូប គឺ​៖ ឯកឧត្តម អ៊ឹម សួស្តី ឯកឧត្តម កែវ ពុធ​រស្មី ឯកឧត្តម អ៊ុត ឈន ឯក​ឧ្ត​តម ហ៊ី សោភា លោកជំទាវ លី វួ​ច​ឡេង សម្តេច នរោត្តម ចក្រពង្ស សម្តេច នរោត្តម បុប្ផា​ទេវី (​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០១៩) និង​ឯកឧត្តម សំ ព្រហ្មនា​។​

​ក្នុងចំណោម​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង ៩​រូប ត្រូវបានតែងតាំង​ដោយ​៖ ព្រះមហាក្សត្រ ៣​រូប​។ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បោះឆ្នោត​ជ្រើសតាំង ៣​រូប និង​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង ៣​រូប​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង