កម្ពុជានៅមានសង្ឃឹមបានមេដាយមាសបន្ថែមពីស៊ីហ្គេម តាមរយៈកីឡាការិនីឆ្នើម ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី

(ស៊ីហ្គេម) ៖ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា លើ៣ប្រភេទកីឡា ចុងក្រោយគេបង្អស់បានទៅដល់ហ្វីលីពីន នាថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩នេះ ។ ៣ប្រភេទកីឡានេះ មានកាយសម្ព័ន្ធ-អាអេរ៉ូប៊ិច,ជឺជីតស៊ូ និងចំបាប់។

តាមការបញ្ជាក់ពីសហព័ន្ធជឺជីតស៊ូកម្ពុជាចំពោះក្រុមកីឡាជឺជីតស៊ូកម្ពុជា គឺជាលើកដំបូងបំផុត ដែលចូលរួមកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញស្នាដៃតំណាងឲ្យប្រទេសកម្ពុជា។ ជឺជីតស៊ូកម្ពុជាមានកីឡាករ២នាក់ និងកីឡាការិនី២នាក់ ក្នុងនោះ កីឡាការិនីដ៏ឆ្នើមកូនខ្មែរ-អាមេរិក ខាន់ ចេសា គឺជាម្ចាស់មេដាយមាសកីឡាអាស៊ី (Asian Games) ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។

សូមរង់ចាំតាមដានទស្សនាការប្រកួតរបស់ម្ចាស់មេដាយមាសអាស៊ីរូបនេះ ថាតើកីឡាការិនីរូបនេះធ្វើបានល្អកម្រិតណា។ សូមចូលរួមគាំទ្រលើកទឹកចិត្តជូនដល់ពួកគាត់ គ្រប់កីឡាទាំងអស់គ្នា៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង