ប៉េកាំង៖ ចិនលួចយកតំបន់មជ្ឈិមបូព៌ាទាំងមូលពីក្បែរភ្នែកអាមេរិក

លោក ដារូស ហ្សាតាស់ម៉ាសេប៊ី (Darius Shahtahmasebi) អ្នកវិភាគនយោបាយ និងកិច្ចការបរទេសនៅតំបន់មជ្ឈិមបូព៌ា នៃប្រទេសនូវ៉ែលហ៊្សេឡង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ RT នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូនេះថា ប្រទេសចិនបានលួចយកតំបន់មជ្ឈិមបូព៌ាទាំងមូលពីក្បែរភ្នែកអាមេរិក ។

លោក ដារូស ហ្សាតាស់ម៉ាសេប៊ី បានបន្តថា ខណៈដែលប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា មានប្រទេសស៊ីរីជាដើមបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយការប្រកួតប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ចិនបានពង្រីកឥទ្ធិពលខ្លាំងបំផុតក្នុងតំបន់នេះខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដែលអាមេរិក និងរុស្ស៊ី មិនបានគិតដល់ ។

ចិនបានបោះទុនទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិក និងបានបញ្ជូនក្រុមតំណាងរបស់ខ្លួនអោយចូលទៅជិតមេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា មានប្រទេសស៊ីរី លីបង់ អ៊ីរ៉ង់ ហ្សកដានី និងប្រទេសមួយចំនួនទៀត ដែលនៅពេលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមឥទ្ធិពលចិន មិនមែនអាមេរិក ឫរុស្ស៊ីទេ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង