ពលរដ្ឋ​ខេត្តកំពង់ចាម ពាក់ខោអាវរងារ​សឹង​គ្រប់គ្នា ​ខណៈសីតុណ្ហភាព​ចុះត្រជាក់ខ្លាំង​ជាង​ធម្មតា

(កំពង់ចាម)៖ ស្របពេល​ដែលសីតុណ្ហភាព​នៅទូទាំងប្រទេស បានចុះត្រជាក់ សម្រាប់ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏ដូចជាប៉ុន្មានថ្ងៃមុន សីតុណ្ហភាព ​បានចុះត្រជាក់ខ្លាំង​ជាងធម្មតា​ ជាពិសេសនៅ​ពេលយប់ ​និងពេល​ព្រលឹម។

ចំពោះផ្ទៃមេឃ​វិញ គឺ​ពុំមានមភ្លៀង​ធ្លាក់​នោះ​ទេ មាន​តែខ្យល់បក់តិចៗ និងពេលខ្លះ​ខ្លាំង និងមាន​សភាពត្រជាក់។

ក្នុងកំឡុងពេល​​ចុះត្រជាក់នេះ គេ​ឃើញ​បងប្អូនប្រជាពលរដ្ឋ រួមទាំង​ក្រុមគ្រួសារ និងក្មេងតូចៗ​ពាក់អាវធំៗ ក្រាស់ និង​ពាក់ច្រើន​ជាន់ ហើយប្រជាពលរដ្ឋខ្លះ គាត់ក៏មិនសូវចេញ​ហាត់ប្រាណ ពេលព្រឹក​ដូចរាល់នោះ​ទេ ដោយមេឃ​ចុះត្រជាក់ខ្លាំង។

ដោយឡែក ​របាយការណ៍​ពីមន្ទីរ​ធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់​នៅព្រឹកនេះ​ថា​ សម្រាប់ខេត្តកំពង់ចាម មានសីតុណ្ហភាពទាប ១៩អង្សា​សេ និងខ្ពស់ត្រឹម ២៨អង្សាសេ​ប៉ុណ្ណោះ៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង