វ៉ាស៊ីនតោន៖ អាមេរិកមានបរិមាណកងទ័ពគ្រប់គ្រាន់នៅតំបន់មជ្ឈិមបូព៌ា ដោយមិនចាំបាច់បន្ថែមទេ

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក ម៉ាក អេស្ព័រ (Mark Esper) បាននិយាយកាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូនេះថា សហរដ្ឋអាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនក្នុងបរិមាណគ្រប់គ្រាន់ហើយនៅតំបន់មជ្ឈិមបូព៌ា ដោយមិនចាំបាច់បន្ថែមបរិមានកងទ័ពទៀតទេ ដែលនេះបើយោងតាម Reuters ។

លោក ម៉ាក អេស្ព័រ បាននិយាយបែបនេះ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយថា អាមេរិកមានគម្រោងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅថែរក្សាស្ថិរភាពសន្តិភាពនៅក្នុងតំបន់ ទប់ទល់នឹងការគម្រាមកំហែងពីប្រទេសអ៊ីរ៉ង់ ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកបានដាក់សម្ពាធខាងយោធាយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ក្រោយពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភាឆ្នាំ២០១៩នេះ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង