SEA GAMES 19: គ្រូបង្វឹកកម្ពុជាថា អ្វីៗអាចកើតឡើងទាំងអស់ ក្នុងបាល់ទាត់

(ហ្វីលីពីន)៖ ស្អែកនេះ ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ កម្ពុជា បានត្រៀមរួចហើយ ជួបជាមួយ​ក្រុម​ខ្លាំង​នៅអាស៊ាន គឺរៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

មុនការប្រកួតមកដល់ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅពហកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល លោក Felix G.Dalmas គ្រូបង្វឹកកម្ពុជា បានលើកឡើងថា ក្នុងបាល់ទាត់ គឺអ្វីៗ​អាចកើតឡើងទាំងអស់។ មិនមានមនុស្សច្រើនទេ ដែលជឿថា យើងមកដល់វគ្គនេះ ហើយសម្រាប់​ការប្រកួតថ្ងៃស្អែក អ្វីៗក៏អាចកើតឡើងដែរ។

គ្រូបង្វឹក​សញ្ជាតិអាហ្សង់ទីនរូបនេះ បានលើកឡើងទៀត​ថា ចំពោះមុខកម្ពុជា ត្រៀមរួចហើយ​ យើង​តែង​តែមានសង្ឃឹម និង​ឆន្ទៈ​ចង់ឈ្នះ សម្រាប់ការប្រកួតណាក៏ដោយ។ យើងដឹងថា វៀតណាម បាន​ប្តេជ្ញា​យកឈ្នះការប្រកួតថ្ងៃស្អែក ដូច្នោះវាជាឱកាសល្អមួយ ដែលយើងត្រូវលេងជាមួយក្រុមមាន​កីឡាករ ពោរពេញដោយទេពកោសល្យ និងគ្រូ ដែលមានបទពិសោធន៍។

កម្ពុជា និង​វៀតណាម ត្រូវជួបគ្នានៅថ្ងៃស្អែក​វេលាម៉ោង ៧ និង០០នាទីយប់ (ម៉ោងនៅ​ព្រះរាជាណា​ចក្រកម្ពុជា) នៅទីក្រុងម៉ានីល។

កម្ពុជា ឡើង​​មក​ដល់​វគ្គ​នេះ ក្រោយឈ្នះក្រុមខ្លាំង ពោរពេញដោយអំនួតម៉ាឡេស៊ី ៣ទល់នឹង១ ស្រប​​​​​​ពេល​​​ហ្វី​លី​ពីន ឈ្នះទីម័រខាងកើត ៦ទល់នឹង១។ ចំណែក​វៀតណាម ឡើងដល់វគ្គនេះ ក្នុងនាម​ក្រុម​​​លេខ​១ ពូល​B ក្រោយ​ស្មើ​ថៃ ​២ ទល់នឹង ២​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង