បើពុំមានឧបសគ្គរាំងស្ទះទេ​ ព្រលា​នយន្តហោះ​អន្តរជាតិ​​ភ្នំពេញថ្មី​​តម្លៃ​​ ១៥០០​លាន​ដុល្លារ​​ អាច​នឹង​សាង​សង់​រួចរាល់​​នៅ​​ឆ្នាំ​២០២៣​​

(ភ្នំពេញ)៖ ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​តម្លៃ​ជាង ​១៥០០​លាន​ដុល្លារ​នឹង​​ត្រូវ​សាង​សង់​ឲ្យ​ហើយ​នៅ​ត្រឹម​រយៈ​ពេល​៣​ឆ្នាំ​ ពោលគឺនឹងត្រូវបញ្ចប់​ការ​សាងសង់​នៅ ​ឆ្នាំ២០២៣​។ នេះ​បើ​តាមការបង្ហើបឲ្យដឹងពី លោក​ឧកញ៉ា ពុង ឃាវសែ អគ្គ​នាយក​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស​ (OCIC)។

លោកបានថ្លែងថា៖ “ឥឡូវ​យើង​កំពុង​បុក​គ្រឹះ​ សំខាន់​​ការសាងសង់​ដំណើរការ​ល្អ​ យើង​មិនសូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់ដី។​ ខ្ញុំ​ជឿ​ថា​ បើសិនជា​យើង​ពុំសូវ​មាន​ឧបសគ្គ​ខាង​ប្រមូល​ដីធ្លី​ទេ​ គឺ​យើង​​នឹងអាច​រួច​នៅ២០២៣​”។

ការបញ្ជាក់​របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ ​ធ្វើឡើងនៅក្នុ​ងមហាសន្និបាតបូកសរុប​ការងារប្រ​ចាំឆ្នាំ​លើកទី៨ របស់ស​មាគមអ្ន​កសាងសង់កម្ពុជា និងពិធី​សម្ពោ​ធបើកការតាំងពិព័រណ៍ ឧស្សា​ហកម្មសំ​ណង់​កម្ពុជា​-​អន្ដរជាតិ​ ឆ្នាំ២០១៩​ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង