យ៉ាងហ្គោន៖ លោកស្រី អ៊ុងសាន ស៊ូជី ប្តេជ្ញាប្រយុទ្ធតាមផ្លូវច្បាប់ប្រឆាំងនឹងតុលាការយុត្តិធម៌អន្តរជាតិ

មុនពេលចូលខ្លួនក្នុងសវនាការតាមការកោះហៅរបស់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានប្រកាសថា លោកស្រីនឹងប្រយុទ្ធប្រឆាំងផ្លូវច្បាប់ទល់នឹងតុលាការអន្តរជាតិមួយនេះ ដែលនេះបើយោងតាម Reuters ។

ការប្តេជ្ញាចិត្តរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានធ្វើឡើងមុនពេលតុលាការយុត្តិធម៌អន្តរជាតិ នឹងបើកសវនាការ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសមាជិកចំនួន១៦នាក់របស់តុលាការនេះ រួមទាំងមេដឹកនាំមួយចំនួនរបស់សហភាពមីយ៉ានម៉ា រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ។

សូមបញ្ជាក់ជូនថា តុលាការយុត្តិធម៌អន្តរជាតិ នឹងបើកសវនាការដោយចោទប្រកាន់មេដឹកនាំមួយចំនួនរបស់សហភាពមីយ៉ានម៉ាពីបទប្រើអំពើហិង្សាប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ក្រោយពីកងកម្លាំងយោធារបស់ប្រទេសនេះ បានបង្ក្រាបយ៉ាងចាស់ដៃលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង