ពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០១៩ មានការកើនឡើងនៃក្រុមហ៊ុនចូលរួមដាកតាំងសម្ភារៈសំណង់រហូតដល់ជាង២០០ក្រុមហ៊ុន

(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់ រយៈ ពេល១១ខែ ក្នុងឆ្នាំ២០១៩នេះមានជាង ៨,៧៥៥ លានដុល្លាអាមេរិក កើនឡើង ៦៧,៤% ដែលបានចុះបញ្ជី និងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជា មានចំនួន ១,០៨១ ក្រុមហ៊ុន ក្នុងនេះមានក្រុមហ៊ុនបរទេសចំនួន ៤៨៥ ក្រុមហ៊ុន គឺប្រទេស ចិន កូរ៉េ ជប៉ុន ថៃឡង់ ដី វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិកជាដើម។

លោក ជា សុផារ៉ា ថ្លែងថា ពិព័រណ៍ឧស្សាហកម្ម សំណង់ មានអ្នកចូលរួមដាក់តាំងបង្ហាញ សម្ភារសំណង់ កើនឡើងជាងឆ្នាំមុន ដែលឆ្នាំនេះ មាន២០៧ ក្រុមហ៊ុន និង មានស្តង់ប្រមាណ ៣៥០ ស្តង់ ដែលឆ្នាំមុនមានតែជាង១៦០ក្រុមហ៊ុន ហើយស្តង់ទាំងនេះបាន ដាក់តាំងបង្ហាញ ពីសម្ភារៈ បរិក្ខារឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទរួមទាំងបច្ចេកវិទ្យាសាងសង់ទំនើបៗសរុបប្រមាណជិត ១០០០មុខ ដែលឆ្លើយតម្រូវការ និងការផ្គត់ផ្គង់ សម្ភារ បរិក្ខារ គ្រឿងចក្រ និងបច្ចេកវិទ្យាសាង សង់ ឱ្យបានគ្រប់គ្រាន់ ស្របតាមកាលៈ ទេស ដែលវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើន និងការអភិវឌ្ឍន៍ខ្លាំង។

គួរបញ្ជាក់ថា ពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០១៩  ធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ ឧស្សាហកម្មសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងកើនឡើងខ្លាំង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង