មេដឹកនាំរុស្ស៊ីអះអាងថា ខ្លួនរួចជាស្រេចដើម្បីបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះ

(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេចដើម្បីបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះដោយគ្មានលក្ខខណ្ឌបន្ថែមនិងការពិភាក្សាបន្តទៀតទេ។

សន្ធិសញ្ញាដែលនឹងផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២១នោះគឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់ចុងក្រោយ រវាងរុស្ស៊ី និងអាមេរិកនិងជាការដាក់កម្រិតលើការដាក់ពង្រាយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។

នៅក្នុងទីក្រុងវ៉ាស៊ីងតោន, មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការបន្តសន្ធិសញ្ញានោះភ្លាមៗទេហើយក៏មិនប្រញាប់ប្រញាល់ដែរដោយសារតែ នៅមិនទាន់ ដល់ថ្ងៃផុតកំណត់នៅឡើយ។

គួរបញ្ជាក់ថា លោក ពូទីន និងមន្ត្រីរុស្ស៊ីដទៃទៀតបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីភាពស្ទាក់ស្ទើ ររបស់អាមេរិកនៅក្នុងការពិភាក្សាលើការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង