ជនសង្ស័យ៤នាក់ដែលបានរួមគ្នារំលោភហេីយសម្លាប់ស្ត្រីម្នាក់ត្រូវប៉ូលិសឥណ្ឌាបាញ់សម្លាប់

(ឥណ្ឌា) ៖ មន្ត្រីប៉ូលិសបាននិយាយថាបុរស៤នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភនិងសម្លាប់ស្ត្រីម្នាក់នៅ ក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានប៉ូលិសបាញ់សម្លាប់នៅថ្ងៃសុក្រនេះ។

យោងតាមមន្ត្រីប៉ូលិសមូលដ្ឋាន បុរសទាំង៤នាក់ត្រូវបានបាញ់សម្លាប់នៅវេលាម៉ោង៣កន្លះទៀបភ្លឺនៅថ្ងៃសុក្រនេះ ម៉ោងក្នុងប្រទេសឥណ្ឌា។

ប៉ូលិសម្នាក់ទៀតបាននិយាយថាក្រុមជនសង្ស័យបានព្យាយាមដណ្ដើមកាំភ្លើងពីមន្ត្រីប៉ូលិសម្នាក់ហើយបានព្យាយាមរត់គេចខ្លួនក្នុងអំឡុងពេលដែលពួកគេត្រូវបាននាំទៅកាន់កន្លែងកើតហេតុ។

សាកសពស្ត្រីរងគ្រោះវ័យ២៧ឆ្នាំដែលត្រូវបានដុតសម្លាប់ត្រូវបានអ្នកដំណេីរម្នាក់ប្រទះឃើញកាលពីសប្ដាហ៍មុននៅក្នុងផ្លូវក្រោមដីមួយកន្លែងក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ក្រោយពីនាងបានបាត់ខ្លួនមួយថ្ងៃ។

គួរកត់សម្គាល់ថាករណីរំលោភសម្លាប់ដ៏អសោចនេះបានដុតបញ្ឆេះឲ្យមានការតវ៉ានៅទូទាំងប្រទេសឥណ្ឌា៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង