សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានព្រឹទ្ធសភាទទួល ពិនិត្យ និងអនុម័តនាថ្ងៃទី៩ខែធ្នូ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជាបានដឹក នាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍ ដែលមានការចូលរួម ពីសំណាក់ប្រធានគណៈកម្មការជំនាញ ព្រឹទ្ធសភាទាំង១០ចូល រួម។

លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៏ថា​ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏មានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា ៥៥ និងមាត្រា៥៩ នៃច្បាប់ស្ដីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី ១៧ ខែឧសភា។

គណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩    បន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៤នីតិ កាលទី៤នៃព្រឹទ្ធសភា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង