សម្តេចតេជោ ហ៊ុន សែន ៖ ថវិកាជាង១០០លានដុល្លារត្រូវបានទទួលពីសប្បុរសជន រួមទាំងថវិការាជរដ្ឋាភិបាល សម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា ចំណូលដែលសប្បុរសជនចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ        ឆ្នាំ២០១៩នេះ មានចំនួន70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិកា៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងនោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ។

សម្តេចបានសរសេររៀបរាប់យ៉ាងដូច្នេះថា«សូមជម្រាបជូនបងប្អូនជនរួមជាតិ ជាទីគោរព ស្រឡាញ់ ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994 ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិកា៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។

ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញព័ត៌មានហ្វ្រេសញូ»។

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង