រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បានជា​មួយ​សារព័ត៌មាន ក្នុង​ក្របខណ្ឌ​ប​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​

(​ភ្នំពេញ​)៖ សម្តេចអគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រា​កស​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បានជា​មួយ​សារព័ត៌មាន ក្នុង​ក្របខណ្ឌ​ប្រទេសប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្នុងនោះ បេសកកម្មរ​បស់អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន គឹ​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​ចីរភាព និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​

​ក្នុង​សារលិខិត​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី «​សារព័ត៌មាន​កម្ពុជា ក្នុង​យុគសម័យ ៤.០» នា​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា «​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន ហើយ​បានផ្តល់​អាទិ​ភាពជា​ចម្បង​នៅក្នុង​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ទាំង​នៅក្នុង​ដំណាក់កាល​ទី​បី និង​ដំណាក់កាល​ទី​បួន ដល់​វិស័យ​សារព័ត៌មាន ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាល​សាធារណៈ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដើម្បី​កសាង​សង្គម​មួយ​ប្រកបដោយ​ភាពយុត្តិធម៌ សុខសន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​»​។​

​ក្នុងន័យនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ដែល​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង ស្តាប់​គ្រប់​សំឡេង​ភាគី​ពាក់ព័ន្ធ ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​គ្រប់​តថភាព​សង្គម និង​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ព័ត៌មាន​ក្លែងក្លាយ បំប៉ោង​សភាពការណ៍ ញុះញង់​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ ឬ​បង្ក​ឲ្យ​កើតមាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ប្រទេសជិតខាង ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ ដើម្បី​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​»​។​

​ក្នុង​សារលិខិត​ជូន​លោក​និពន្ធ​នាយក​សារព័ត៌មាន សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​កំពុង​បំពេញបេសកកម្ម​លើ​វិស័យ​សារព័ត៌មាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន និង​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ទាំង​សមត្ថភាព​ផ្នែក​ជំនាញ​បច្ចេកទេស ទាំង​សមត្ថភាព​ការផលិត​ព័ត៌មាន និង​ការវិភាគ​ព័ត៌មាន ឲ្យ​បាន​ស៊ីជម្រៅ​កម្រិត​អន្តរជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​បច្ចេកវិទ្យា និង​ការប្រកួតប្រជែង​ទីផ្សារ ឲ្យ​កាន់​តែមាន​សក្តានុពល​ថែមទៀត ព្រមទាំង​រិះរក​វិធានការ​ទប់ស្កាត់ បន្សាប​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​បុគ្គល​ឯកជន សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង