ក្រុមហ៊ុន ៣ និង​ឧកញ៉ា ១០​រូប ឧបត្ថម្ភ​ម្នាក់ៗ​៣​លាន​ដុល្លារ ជួយ​មន្ទីរពេទ្យ​កាល់ម៉ែត​

(​ភ្នំពេញ​)៖ គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថវិកា​សប្បុរសជន បូក​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល សម្រាប់​សាងសង់​អគារ និង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ បាន​កើន​ដល់​ជាង ១០០ លាន​ដុល្លារ​ហើយ​។ ក្នុងនោះ ថវិកា​ជាង ៧០​លាន​ដុល្លារ​អាមេរិក និង​ជាង ៣២​លាន​រៀល បាន​ពី​សប្បុរសជន តាមរយៈ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សាងសង​អគារ និង​បំពាក់​ឧបករណ៍ គ្រឿង​បរិក្ខារ​នានា នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ រីឯ​ថវិកា ៣០​លាន​ដុល្លារ​អាមេរិក​ទៀត ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​សាងសង់​អគារ​កម្ពស់ ៧​ជាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដែល​កំពុង​សាងសង់​។​

​ក្នុង​បញ្ជី​សប្បុរសជន ជួយ​សម្ភារៈ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​ការអំពាវនាវ​ជា​កុសល​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទទួលបាន​ថវិកា​សរុប ៧០ ១៩១ ៩៩៤ ដុល្លារ និង​ទឹក​ប្រាក់រៀល ចំនួន ៣២ ១១០ ០០០ រៀល​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​ថវិកា​ច្រើនជាងគេ រហូតដល់ ២០​លាន​ដុល្លារ​អាមេរិក​។ រីឯ​ក្រុមហ៊ុន ណាហ្គា វើ​ល ឧបត្ថម្ភ ៥​លាន​ដុល្លារ​។ ចំណែក​ក្រុមហ៊ុន ៣ និង​ឧកញ៉ា ១០​រូប បានផ្តល់​ថវិកា ក្នុង​មួយក្រុម​ហ៊ុន និង​ក្នុង​ម្នាក់ៗ ៣​លាន​ដុល្លារ​អាមេរិក រួមមាន​៖
១-​ក្រុមហ៊ុន ជីបម៉ុង គ្រុប
២-​លោក​ឧកញ៉ា ថៃ ជា​ហួត ប្រធាន​ក្រុមប្រឹក្សាភិបាល បុរី ប៉េង​ហួត
៣-​អ្នកឧកញ៉ា ឃុន សៀ និង​លោកជំទាវ នៃ​ក្រុមហ៊ុន ឃុន សៀ ឌី​វេ​ឡប​មេន គ្រុប
៤-​អ្នកឧកញ៉ា លី យ៉ុង​ផាត និង​លោកជំទាវ
៥-​ឯកឧត្តម ឡៅ ម៉េង​ឃី​ន និង​លោក​ជំ​ទាំ​វ ជី​ង សុភាព
៦-​លោក​ឧកញ៉ា សំ អាង និង​លោកជំទាវ នៃ​ធនាគា​វឌ្ឍនៈ
៧-​អ្នកឧកញ៉ា សុខ គង់ និង​លោកជំទាវ
៨-​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​លោកជំទាវ​
៩-​លោក​ឧកញ៉ា ពុង ឃាង​សែ និង​លោកជំទាវ​
១០-​លោក​ឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន បុរី​ពិភពថ្មី និង​លោកជំទាវ​
១១-​លោក លី សុខ​ថៃ នាយក​ក្រុមហ៊ុន ដែល​ខម កម្ពុជា និង​លោកស្រី ថាវ ឈី​វលី​
១២-​ក្រុមហ៊ុន ជាន ស៊ី​
១៣-​ក្រុមហ៊ុន LI XUTAI

​ជាមួយគ្នា​នោះ លោក ហេង តុង ប្រធាន​សម្ព័ន្ធ យូ​ណាន ជី​ង​ចេង ខូ​ល​អិ​ល​ធី​ឌី បានផ្តល់​ប្រាក់ឧបត្ថម្ភ ចំនួន ២​លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនោះ ក៏​គេ​ឃើញ​ឈ្មោះ​លោក​ឧកញ៉ា ថោង សារ៉ាត់ និង​លោកជំទាវ ទាវ ធីតា ផ្តល់​ថវិកា​ឧបត្ថម្ភ ១០​ម៉ឺន​ដុល្លារ​។ រីឯ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​។ ជាមួយគ្នា​នោះ ក៏មាន​ឈ្មោះ លោក សែម សង្វាត អ្នកចម្រៀង ផ្តល់ប្រាក់​ឧបត្ថម្ភ ចំនួន ១​សែន​រៀល​ផងដែរ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង