ពូទីន ៖ ដោយសារអាមេរិកកំពុងអភិវឌ្ឍកងកម្លាំងអវកាសរបស់គេ ដូច្នេះហើយរុស្ស៊ីត្រូវតែអភិវឌ្ឍវិស័យអវកាសរបស់ខ្លួនបន្ថែមទៀត

(រុស្ស៊ី) ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុងអភិវឌ្ឍយ៉ាងលឿននូវកងកម្លាំងយោធាសម្រាប់ប្រតិបត្តិការក្នុងអវកាសនិងបានថា អាមេរិកបានមើលឃើញអវកាសជាកន្លែងដ៏មានសក្ដានុពលមួយទៀតសម្រាប់ធ្វើសង្គ្រាម។

ការលើកឡើងរបស់លោក ពូទីន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីការពារជាតិនៅក្នុងទីក្រុងសូឈី (Sochi) ដោយលោកបានបញ្ជាក់ថា រុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការចំពោះការធ្វើយោធូបនីយកម្មក្នុងអវកាស ប៉ុន្តែដោយសារអាមេរិកកំពុងអភិវឌ្ឍកងកម្លាំងអវកាសរបស់គេដូច្នេះហើយរុស្ស៊ីត្រូវតែអភិវឌ្ឍវិស័យអវកាសរបស់ខ្លួនបន្ថែមទៀត។

លោក ពូទីន ក៏បានរម្លឹកឡើងវិញផងដែរនូវការលើកឡើងរបស់លោកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីចុងខែវិច្ឆិកាដែលនៅពេលនោះលោកបាននិយាយថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងរបស់ណាតូក្នុងការធ្វើយោធូបនីយកម្មក្នុងអវកាស។

ការអត្ថាធិប្បាយបែបនោះរបស់ លោក ពូទីន បានកើតឡើងបន្ទាប់ពីសម្ព័ន្ធណាតូ (NATO) បានប្រកាសថា អវកាសគឺជាដែនប្រតិបត្តិការទី៥សម្រាប់យោធាណាតូបន្ទាប់ពីដែនអាកាស, ដែនដីគោក, ដែនសមុទ្រ និងប្រព័ន្ធអ៊ីនធឺណិត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង