ពិធីបូជាយញ្ញដែលសម្លាប់សត្វច្រើនបំផុតលើពិភពលោក បន្តធ្វើនៅនេប៉ាល់ ទោះបីមានការប្រឆាំងខ្លាំងក្តី

(នេប៉ាល់) ៖ អ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅព្រះវិហារមួយក្នុងភាគខាងត្បូងប្រទេសនេប៉ាល់ ជាកន្លែងដែលសត្វពាហនៈនិងសត្វស្លាបរាប់ពាន់ក្បាលត្រូវបានគេបូជាយញ្ញនៅសប្តាហ៍នេះ ស្របពេលដែលមានការប្រឆាំង យ៉ាងខ្លាំងពីក្រុមសកម្មជនការពារសិទ្ធិសត្វដែលបាននិយាយថាពិធីបែបសាសនានេះគឺជាទស្សនីយភាពដ៏សាហាវនិងគួរឲ្យរន្ធត់។

ពិធីបុណ្យដែលត្រូវបានគេធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនៅឯព្រះវិហារហ្គាឌីម៉ៃ (Gadhimai) នេះត្រូវបានគេជឿថា ជាការសម្លាប់សត្វទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ហើយក្រុមសកម្មជនការពារសិទ្ធិសត្វបានធ្វើយុទ្ធនាការ ដើម្បីបញ្ឈប់សកម្មភាពនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីឆ្នាំ២០១៦ តុលាការកំពូលនេប៉ាល់បានប្រកាសថា សកម្មភាពនេះគួរតែត្រូវបានហាមឃាត់ ហើយបានអំពាវនាវ ឲ្យរដ្ឋាភិបាលបង្កើតច្បាប់មួយដើម្បីបញ្ឈប់ការបូជាយញ្ញបន្តិចម្តងៗ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា សត្វដែលត្រូវបានគេបូជាយញ្ញក្នុងឆ្នាំនេះមានចំនួនតិចបើធៀបទៅនឹង៥ឆ្នាំមុនដោយសារ មានយុទ្ធនាការលើកកម្ពស់ការយល់ដឹង។

គួរបញ្ជាក់ថា អ្នកកាន់សាសនាហិណ្ឌូជឿថា ការសម្លាប់សត្វដើម្បីបូជាដល់ព្រះនឹងនាំមកនូវភាពរុងរឿង និងលាភសំណាង ដល់ពួកគេ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង