ព្យុះទីហ្វុងកាំមូរី វាយប្រហារហ្វីលីពីន ជំរុញឲ្យជើងហោះហើររាប់រយត្រូវបានផ្អាក

(ហ្វីលីពីន) ៖ ព្យុះទីហ្វុងបានវាយប្រហារប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះដោយបណ្តាលឲ្យមនុស្សម្នាក់ បានបាត់បង់ជីវិត និងមានភ្លៀងធ្លាក់ខ្លាំងដែលជំរុញឲ្យការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងរដ្ឋធានីម៉ានីលត្រូវបានផ្អាក។

ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានព្រមានពីគ្រោះទឹកជំនន់, ការកើនឡើងនៃកម្ពស់ទឹកសមុទ្រនិងការរអិលបាក់ដីផងដែ។

កាំមូរី (Kammuri) គឺជាព្យុះទីហ្វុងទី២០ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះនិងបាននាំមកជាមួយ នូវល្បឿន ខ្យល់ជាមធ្យម១៥០គីឡូម៉ែត្រក្នុងមួយម៉ោងដែលបង្កឲ្យមានការខូចខាតផ្ទះសម្បែងព្រមទាំងរលំដើមឈើនិងស្លាកសញ្ញាផ្សេងៗនៅតំបន់ទីក្រុង។

ជើងហោះហើរជិត៥រយត្រូវបានពន្យារពេលនិងមនុស្ស១០ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការបិទស្ថានីយ៍រង់ចាំទាំង៤កន្លែងនៅឯអាកាសយានដ្ឋានដ៏សំខាន់មួយក្នុងរដ្ឋធានីម៉ានីលរយៈពេល១២ម៉ោងរហូតដល់ម៉ោង១១យប់ថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Sea Games ហើយការប្រកួតកីឡាមួយចំនួន ត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង