SEA GAMES 19: កីឡាមួយចំនួនលើកពេលប្រកួតដោយសារព្យុះគំរាមកំហែង

(ហ្វីលីពីន)៖ យោងតាមគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមបានឱ្យដឹងថាមកដល់ពេលន កីឡាមួយចំនួន ត្រូវលើកពេលលេងហើយ ភាគច្រើនកីឡាដែលលេងនៅក្រៅសាល ដូចជាកីឡាប៉េតង់ ទូកក្តោង បាល់ទះឆ្នេរខ្សាច់ និងកីឡាមួយចំនួនទៀតនៅតំបន់ក្បែរសមុទ្រ Subic និង New Clark ដោយសារតែព្យុះ Tisoy គំរាមកំហែង។

ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា ប្រាប់អត្តពលិកកម្ពុជាថាមានភ្លៀងនឹងមកដល់ Clark និង Manila ថ្ងៃនេះប្រមាណម៉ោង ១០ ព្រឹក តាមម្ចាស់ផ្ទះឱ្យដំណឹង ប្រភេទកីឡាខ្លះត្រូវលេីកពេលប្រកួត ឬត្រូវពន្យារពេល សូមប្រុងប្រយត្នខ្ពស់ក្នុងការដេីរចេញក្រៅ ឬជ្រកក្រោមដេីមឈេី ។

ឯកឧត្តមបានជម្រុញឱ្យតាមដានព័ត៌មានជាមួយគណកម្មការរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ បេីមានការប្រែប្រួល សូមផ្តល់ដំណឹងជាប្រញាប់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង