ម្ចាស់ផ្ទះស៊ីហ្គេមហ្វីលីពីនកំពុងជម្លៀសមនុស្សរាប់ពាន់នាក់ខណៈដែលត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងកាំមូរី (Kammuri)

(ហ្វីលីពីន)៖ ក្រុមមន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសពីលំនៅដ្ឋាននៅក្នុងកោះលូហ្សុន (Luzon) នៅមុនពេលព្យុះទីហ្វុងកាំមូរី (Kammuri) ធ្វើដំណើរមកដល់។

រដ្ឋាភិបាលក្នុងតំបន់បានអំពាវនាវឲ្យមានការជម្លៀសនៅតំបន់រងគ្រោះក្នុងភាគអាគ្នេយ៍កោះលូហ្សុន (Luzon) ដើម្បីជាការត្រៀមសម្រាប់ព្យុះទីហ្វុងដ៏មានឥទ្ធិពលនោះដែលត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកដល់នៅរវាងយប់ថ្ងៃចន្ទនិងព្រឹកថ្ងៃអង្គារ។

យោងតាមសេវាភូគព្ភសាស្ត្រហ្វីលីពីន, ព្យុះកាំមូរី (Kammuri) មានល្បឿនខ្យល់ជាមធ្យម ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះបានខិតជិតមកដល់ខណៈដែលប្រទេសហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Sea Games លើកទី៣០ ហើយការប្រកួតកីឡាមួយចំនួនត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង