ប្រទេសបារាំងប្រកាសភាពអាសន្ននៅតំបន់ភាគអាគ្នេយ៍ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

(បារាំង)៖ ទីភ្នាក់ងារឧតុនិយមជាតិបារាំង បានប្រកាសពីសញ្ញាព្រមានពណ៌ក្រហមអំពីគ្រោះទឹកជំនន់ ខណៈពេលដែលមានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកបានបន្តកើតមានឡើងសារជាថ្មីនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសកាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៩។

ខ្សែវីដេអូដែលថតដោយអ្នករស់នៅក្នុងទីក្រុង Cannes បង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការជន់លិចយ៉ាងខ្លាំងនៅក្នុងតំបន់ Alpes-Maritimes ដែលជាទីតាំងមួយស្ថិតក្នុងសញ្ញាព្រមានពណ៌ក្រហម ខណៈដែលតំបន់ជុំវិញនោះស្ថិតក្នុងការសញ្ញាព្រមានពណ៌ទឹកក្រូច។

ខ្សែវីដេអូដែលថតដោយនាយកដ្ឋានពន្លត់អគ្គីភ័យSDIS06 បង្ហាញពីសកម្មភាពនៃក្រុមពន្លត់អគ្គីភ័យកំពុងបំពេញបេសកកម្មជួយសង្គ្រោះដោយប្រើទូកទៅកាន់ទីតាំងដែលរងការជន់លិចដោយទឹកជំនន់នៅភាគខាងត្បូងទីក្រុង Mandelieu-la-Napoule។

មន្ត្រីអ្នកនាំពាក្យ នាយកដ្ឋានពន្លត់អគ្គីភ័យSDIS06 បានឱ្យដឹងថា ខ្លួនបានទទួលការហៅទូរស័ព្ទចំនួន ១៨០០ដង ចាប់តាំងពីម៉ោង ៧ យប់មក។ កងកំលាំងពន្លត់អគ្គិភ័យបាននិយាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា មនុស្ស ៥២នាក់ត្រូវបានគេជួយសង្គ្រោះពីទីតាំងដែលពួកគេបានជាប់គាំង ដោយសារតែទឹកជំនន់កានើតែកើនឡើង៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង